[សមុទ្រខៀវ] ឆូណាមឌូចាប់ផ្តើមនឹកឃើញតិចៗពីរឿងដែលស៊ីមឆុងជាទេពមច្ឆា


ទោះបីជាស៊ីមឆុងបានលុបការចងចាំរបស់ណាមឌូរួចហើយក៏ដោយ នៅភាគទី 16 ដែលផ្សាយពីម្សិលមិញនេះ ឆូណាមឌូស្រាប់តែនឹកឃើញតិចៗពីរឿងអស់ទាំងនោះវិញ។

នៅពេលដែលស៊ីមឆុងនិយាយគ្នាជាមួយឆូណាមឌូនៅក្បែរអាងហែលទឹករួច នាងបានត្រឡប់ទៅបន្ទប់វិញ។ ឆូណាមឌូនៅម្នាក់ឯង មើលទៅអាងហែលទឹកស្រាប់តែនឹកឃើញបន្តិចម្តងៗពីរឿងដែលស៊ីមឆុងជាទេពមច្ឆា ប៉ុន្តែការនឹកឃើញនោះនៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះគេមិនទាន់ចាំអស់នោះទេ។

Comments