[សមុទ្រខៀវ] ឆុងដេញចាប់ជុនចេដើម្បីថើបគ្នាលុបការចងចាំ

ឈុតដល់គួរឲ្យអស់សំណើចមួយក្នុងភាគទី 15 នៃរឿងព្រេងនិទានសមុទ្រខៀវរបសទូរទស្សន៍ SBS ដែលផ្សាយកាលពីម្សិលមិញគឺត្រង់ស៊ីមឆុងដេញចាប់ជុនចេដើម្បីថើបគ្នាលុបការចងចាំរបស់ជុនចេចោល។ នៅក្នុងភាគនេះជុនចេបានដឹងរឿងគ្រប់យ៉ាងរបស់ស៊ីមឆុង ដោយសារនាងមិនចង់ឲ្យជុនចេមានអារម្មណ៍ទើសទាល់ទើបស៊ីមឆុងចង់លុបការចងចាំរបស់ជុនចេ។ ជុនចេដឹង​បែបនេះក៏មិនព្រម ទោះបីជានាងលួងលោមថា ជឿខ្ញុំទៅ! វាមិនឈឺទេ! តែមួយភ្លែតទេរួចហើយ យ៉ាងណាក៏ដោយ។ ចំណែកពីរនាក់ដែលអត់គូរឯនោះវិញបានត្រឹមតែអង្គុយមើលគេប្រឡែងគ្នា។

Comments