នៅថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ស៊ីមឆុង ហើយនាងបាននិយាយទៅជុនចេថា ពួកយើងអត់មានធ្វើអីឲ្យសប្បាយទៀតទេអ្ហេ? ជុនចេក៏តបថា មាននាងនៅហ្នឹង សប្បាយណាស់ហើយ។
ស៊ីមឆុងក៏ប្រកាសប្រាប់អ្នកគ្រប់គ្នាដែលនៅទីនោះថា នាងនិងម៉ែរបស់ជុនចេជាមិត្តភក្តិនឹងគ្នា។ ជុនចេលឺអញ្ចឹងក៏ថា ហេតុអីក៏នាងជាមិត្តភក្តិម៉ែខ្ញុំ?
ពេល ឆូណាមឌូ ស៊ីមឆុង និងហូជុនចេនៅអង្គុយទីនោះជាមួយគ្នា។ ឆូណាមឌូសួរទៅម៉ែរបស់ជុនចេថា មានស្គាល់កាងជីហ្យ៉ុងអត់? ហើយម៉ូយូរ៉ាន (ម៉ែរបស់ជុនចេ) ក៏តបថាគាត់ស្គាល់ច្បាស់ណាស់ ហើយនាង កាងជីហ្យ៉ុននោះ ពេលនេះជាម៉ែចុងរបស់ជុនចេ ដោយកាងជីហ្យ៉ុនប្តូរឈ្មោះមក កាងសូហ៊ី។
ទាំងឆូណាមឌូ និងហូជុនចេពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលដឹងបែបនេះ ហើយពួកគេក៏ចាប់ផ្តើមសង្ស័យពីទំនាក់របស់ម៉ាដេយ៉ុង និងកាងជីហ្យ៉ុន។
ប្រភពៈ (1)




Comments
Post a Comment