រឿងភាគរបស់ទូរទស្សន៍ SBS រឿង ព្រេងនិទានសមុទ្រខៀវ នឹងដល់ភាគបញ្ចប់នៅថ្ងៃពុធ ទី25 នេះ។ រឿងភាគថ្មីបន្តពីរឿងនេះគឺរឿងបែបឆ្លងពេលវេលាដែលមានចំណងជើងថា Saimdang, Light’s Diary។ វានឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃព្រហស្បត្តិ បន្ទាប់ពីពេ្រងនិទានសមុទ្រខៀវបានបញ្ចប់គឺនៅថ្ងៃទី 26។
ចំណែកទូរទស្សន៍ KBS2 វិញនឹងមានរឿងភាគថ្មីផងដែរ ដែលនឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃពុធ ទី25 ដែលមានចំណងជើងថា Chief Kim។ រឿងនេះជារឿងបែបកំប្លែង នៅក្នុងការិយាល័យធ្វើការ។
រីឯទូរទស្សន៍ MBC មានរឿង បាត់ខ្លួន9 ឬ Missing Nine ដែលបានផ្សាយពីរភាគរួចមកហើយនៅសប្តាហ៍មុន។ រឿងនេះមានកម្រិតអ្នកទស្សនា ភាគមួយ និងភាគពីរ ប្រមាណ 6.5% និង 5.8%។
តើបន្ទាប់ពី ព្រេងនិទានសុទ្រខៀវ ចប់ទៅនឹងមានរឿងណាអាចដណ្តើមយកលេខមួយខាងកម្រិតអ្នកទស្សនាបាន?
ប្រភពៈ (1)

Comments
Post a Comment