នៅភាគទី 15 ដែលបានផ្សាយនៅយប់នេះ ស៊ីមឆុង និងហូជុនចេបានដឹងពីអត្ថកំបាំងរបស់គ្នាទៅវិញទៅមក។ ថ្ងៃនេះហូជុនចេបានស្លាប់លឺសម្លេងដែលស៊ីមឆុងនិយាយក្នុងចិត្ត។ ស៊ីមឆុងនិយាយក្នុងចិត្តថា «បើលោកទៅ ខ្ញុំនឹងស្លាប់ដែរ បើសិនជាខ្ញុំមិនត្រឡប់ទៅសមុទ្រវិញ»។ គ្រាន់តែនិយាយចប់ភ្លាម ហូជុនចេមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលខ្លួនអាចស្តាប់លឺសម្លេងដែលនាងនិយាយក្នុងចិត្តបែបនេះ។ ចំណែកស៊ីមឆុងវិញក៏ភ្ញាក់ផ្អើលដែរទើបសួរហូជុនចេថា «លោកស្តាប់លឺមែនទេ? លោកដឹងពីណាដល់ណា ឆាប់ប្រាប់មក»។ ជុនចេក៏ឆ្លើយថា «ខ្ញុំដឹងតាំងពីដំបូងដល់ចប់... ខ្ញុំចាំគ្រប់យ៉ាង! នាងជាអ្នកជួយខ្ញុំនៅសមុទ្រ ហើយលុបការចងចាំខ្ញុំចោល... តែបើសិនខ្ញុំស្លាប់ នាងពិតជាត្រូវស្លាប់មែនទេ»។ ស៊ីមឆុងក៏ឆ្លើយថា « មែនហើយ! ខ្ញុំនឹងរលាយបាត់ពីលោកនេះ បើលោករលាយបាត់ដែរនោះ»។ ហូជុនចេតបថា «មាដេយ៉ុងមិនមែនជាបញ្ហាទេ... គឺខ្ញុំទេដែលអាចធ្វើឲ្យនាងស្លាប់»។
ប្រភពៈ (
1)
Comments
Post a Comment