[សមុទ្រខៀវ] លីមិនហូទទួលបានការសរសើរព្រោះមិនប្រើតួរជំនួស

លីមិនហូសម្តែងជាតួរអង្គសំខាន់មួយនៅក្នុងរឿងភាគរបស់ទូរទស្សន៍ SBS រឿងព្រេងនិទានសមុទ្រខៀវ។ តាំងពីសម័យបុរាណដល់សម័យទំនើប លីមិនហូដើរតួរជាជុនចេដែលជាអ្នកបោកប្រាស់ដ៏ជំនាញក្នុងសម័យបច្ចុប្បន្ន និងដើរតួរជាមេស្រុកនៅក្នុងសម័យបុរាណ។ ដោយសារភាពប៉ិនប្រសប់ក្នុងការសម្តែងធ្វើឲ្យរឿងមួយនេះមានការពេញនិយមយ៉ាងខ្លាំងពីអ្នកទស្សនា ដោយមានកម្រិតអ្នកទស្សនាពេលកំពុងផ្សាយផ្ទាល់ជាប់លេខមួយទៀតផង។


លីមិនហូពូកែក្នុងការសម្តែង ដោយធ្វើឲ្យអ្នកទស្សនាពេញចិត្ត 100% តែម្តង ហើយមិនតែប៉ុណ្ណោះក៏ទទួលបានការសរសើរពីអ្នកដឹកនាំការសម្តែង លោកយ៉ាងគីយ៉ុងផងដែរ។ គួរបញ្ជាក់ដែរថា លីមិនហូធ្លាប់សម្តែងក្នុងរឿងជាច្រើនដូចជា អ្នកប្រមាញ់ទីក្រុង និង គ្រូពេទ្យឆ្លងភព ដែលជារឿងប្រើកម្លាំងច្រើនក្នុងការថតដោយមានឈុតវាយតប់ និងប្រើក្បាច់គុន។ លោកយ៉ាងបាននិយាយថា ដោយសារលីមិនហូខ្ពស់ទើបពិបាកក្នុងការរកតួរជំនួស ដូចនេះហើយទើបគាត់សម្តែងផ្ទាល់តែម្តង។ គ្រប់ឈុតដែលគាត់សម្តែងមានភាពរស់រវើក ជាពិសេសពេលស្លៀកសម្លៀកបំពាក់បុរាណ កាន់ដាវប្រយុទ្ធគ្នាធ្វើឲ្យមានការពេញចិត្តកាន់តែខ្លាំងឡើង។ លីមិនហូអាចសម្តែងបានគ្រប់យ៉ាងតែម្តងមិនថា ឈុតស្នេហា វាយតប់គ្នា ឬកំសត់បែបណានោះទេ។

ប្រភពៈ (1

Comments