រឿងព្រេងនិទានសមុទ្រខៀវល្បីទាំងក្នុងនិងក្រៅប្រទេស

ព្រេងនិទានសមុទ្រខៀវនៅតែបន្តគ្រងដំណែងជារឿងភាគដែលមានកម្រិតអ្នកទស្សនាច្រើនជាងគេសម្រាប់ថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ ហើយរឿងភាគមួយនេះមិនត្រឹមតែល្បីនៅប្រទេសកូរ៉េប៉ុណ្ណោះទេថែមទាំងល្បីនៅក្រៅប្រទេសទៀតផង។
 
bluesea10-01117

នៅទូរទស្សន៍ខ្សែកាប One រឿងភាគមួយនេះមានអ្នកទស្សនាប្រមាណជា 92% នៅប្រទេសម៉ាឡេស៊ី និង 82% នៅប្រទេសសិង្ហបុរី។ ចំណែកនៅប្រទេសហ្វីលីពីនវិញ គេហទំព័រ iflix  បានកើនឡើងកម្រិតអ្នកតាមដានរឿងនេះជាងពីរដង និងមានអ្នកតាមដានជាង 20% ចូលទៅមើលរឿងព្រេងនិទានសមុទ្រខៀវមុនគេបន្ទាប់ពីចុះឈ្មោះភ្លាម។ នៅប្រទេសចិនឯណោះវិញ នៅគេហទំព័រ iQIYI មានអ្នកទស្សនារឿងព្រេងនិទានសមុទ្រខៀវជាង 112 លានហើយនៅពេលនេះ ហើយក៏កំពុងតែកើនឡើងដែរ។ នៅតៃវ៉ាន់ រឿងនេះមានអ្នកទស្សនាជាមធ្យម 140,000 ក្នុងមួយភាគ។ តើអ្នកជាម្នាក់ក្នុងចំណោមអ្នកតាមដានរឿងនេះដែរទេ?
 ប្រភពៈ Soompi

Comments