ព្រេងនិទានសមុទ្រខៀវ ទើបតែថតភាគបញ្ចប់រួចរាល់នៅថ្ងៃទី 24 នេះ ដោយបានថតរួចមុនថ្ងៃចាក់ផ្សាយបានមួយថ្ងៃ។
នៅភាគបញ្ចប់ដែលនឹងចាក់ផ្សាយនៅថ្ងៃទី 25 នឹងមានការថើបគ្នាមុនពេលបែកយ៉ាងក្រៀមក្រំរវាង ស៊ីមឆុង និងហូជុនចេ នៅក្នុងភាគបញ្ចប់ខាងមុខនេះ។ ស៊ីមឆុងថើបគ្នាជាមួយហូជុនចេដើម្បីលុបការចងចាំរបស់គេ មុនពេលដែលនាងចាកចេញទៅ។
ដោយសារតែបែបនេះទើបធ្វើឲ្យមានការគិតថា ព្រេងនិទានសមុទ្រខៀវ អាចនឹងចប់ដោយមានតួរបែកគ្នា ប៉ុន្តែតាមប្រវត្តិអ្នកនិពន្ធ ផាកជីអ៊ុន មិនធ្លាប់បញ្ចប់រឿងដោយក្រៀមក្រំនោះទេ។ អ្នកទស្សនារឿងនេះសង្ឃឹមថា ភាគចុងក្រោយនេះនឹងចប់ដោយរីករាយ។
ប្រភពៈ (1)

Comments
Post a Comment