[សមុទ្រខៀវ] ជម្រើសចុងក្រោយរបស់ស៊ីមឆុងគឺត្រឡប់ទៅសមុទ្រវិញឬយ៉ាងណា?


រឿងភាគ ព្រេងនិទានសមុទ្រខៀវ នៅសល់មួយភាគចុងទៀតប៉ុណ្ណោះនឹងចប់ហើយ ដែលនៅភាគនេះដែរបានបង្ហាញពីឈុតដែលស៊ីមឆុងកំពុងមើលទៅសមុទ្រ។

ហូជុនចេបានធ្វើតាមជម្រើសរបស់ស៊ីមឆុងដោយឲ្យនាងត្រឡប់ទៅវិញ ទើបធ្វើឲ្យអ្នកទស្សនាមានចម្ងល់ថាតើនាងអាចនឹងត្រឡប់ទៅសមុទ្រវិញឬក៏អត់។ រូបភាពខាងលើនេះបានបង្ហាញពីស៊ីមឆុងមើលទៅសមុទ្រហើយគិតទៅដល់ស្រុកកំណើតរបស់នាងនៅក្នុងសមុទ្រក្នុងភាគចុងក្រោយនេះ។

ភាគចុងក្រោយនេះនឹងចាក់ផ្សាយនៅម៉ោង 10 យប់នៅប្រទេសកូរ៉េក្នុងថ្ងៃនេះ។

ប្រភពៈ (1)

Comments