
ជីនហ្យុុកនិងក្វន់ជូបានជួយជនរងគ្រោះពីឃាតុករបានដោយជោគជ័យ។
រឿងភាគ សម្លេង ដែលបានចាក់ផ្សាយនៅទូរទស្សន៍ OCN នៅថ្ងៃទី15 នេះ បានបង្ហាញពីខាងជួយសង្គ្រោះ 112 និយាយទូរស័ព្ទជាមួយជនរងគ្រោះ ដោយជនរងគ្រោះនិយាយថានាងបានឃើញពន្លឺភ្លើងពណ៌។
ដោយផ្អែកលើសម្តីជនរងគ្រោះ ក្វន់ជូចាប់ផ្តើមគិតនិងវិភាគសម្លេងដែលនាងលឺពីក្នុងទូរស័ព្ទជនរងគ្រោះ បន្ទាប់មកនាងក៏ដឹងថាទីនោះជាកន្លែងកាត់សក់មួយកន្លែង ហើយក៏ប្រាប់ជីនហ្យុកទៅរកជនរងគ្រោះតាមរយៈសម្លេងដែលនាងបានលឺនោះ។
ឃាតុករចាប់ជនរងគ្រោះអូសហើយមានកាន់ញញួរនៅនឹងដៃប្រុងនឹងវាយនាង។ នារីដែលជាជនរងគ្រោះស្ទើរស្លាប់ទៅហើយ តែជីនហ្យុកទៅរកនាងឃើញហើយក៏ចាប់ផ្តើមវាយតប់ជាមួយឃាតុករ។ ទីបំផុតជិនហ្យុកចាប់ឃាតុករបាន ហើយដោយសារតែបែបនេះទើបនាំឲ្យមានការបង្កើតភ្នាក់ងារពិសេសមួយដែលធ្វើការផ្អែកលើសម្លេង។
ប្រភពៈ (1)


Comments
Post a Comment