[តារា] លីមិនហូនឹងចូលធ្វើទាហានខែខាងមុខនេះមែនទេ?


តាមដំណឹងដែលលេចលឺចេញមកបានឲ្យដឹងថា តារាសម្តែងលីមិនហូនឹងចូលទៅធ្វើទាហាននៅខែ បីឬខែបួនខាងមុខនេះបន្ទាប់ពីកម្មវិធីជួបជុំអ្នកគាំទ្រនៅខែនេះរួច។

ប៉ុន្តែតាមផលិតកម្ម MYM Entertainment របស់លោកវិញបានឲ្យដឹងថា "ការចូលទៅធ្វើជាទាហាននៅមិនទាន់បានកំណត់ពេលនៅឡើយទេ ហើយក៏មិនប្រាកដថាខែបីឬខែបួនខាងនេះទេ។"

ខាងផលិកម្មបានបន្តទៀតថា "ដោយសារនៅមិនទាន់បានទទួលលិខិតឲ្យចូលរួមធ្វើទាហាននៅឡើយ ទើបពេលចូលធ្វើទាហាននៅមិនទាន់ច្បាស់ ហើយនៅខែនេះលោកលីមិនហូនៅមានសម្មភាពធម្មតា។"

ប្រភពៈ (1)

Comments