រឿងភាគថ្មីសម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ពីទូរទស្សន៍ MBC "បាត់ខ្លួន9" បានបញ្ចេញ Poster ជាផ្លូវការដោយបង្ហាញពីមនុស្សដែលរស់នៅដាច់ដោយឡែកពីគេនៅលើកោះដាច់ស្រយ៉ាលមួយ។ រឿងនេះសម្តែងដោយ Jeong Kyung Ho (One More Happy Ending), Baek Jin Hee (My Daughter, Geum Sa-wol), Oh Jeong Se (Plus Nine Boy), Choi Tae Joon (The Flower in Prison) និងតារាជាច្រើនទៀតដែលបាត់ខ្លួនជាមួយគ្នាសរុប9នាក់។ បាត់ខ្លួន9 និយាយពីភាពអត្ថកំបាំងនៃការធ្លាក់យន្តហោះមួួយដែលនៅសល់មនុស្សនៅរស់តែ9នាក់ប៉ុណ្ណោះ ដោយពួកគេជួបប្រទះនូវរឿងរ៉ាវជាច្រើនដែលពួកគេត្រូវឆ្លងកាត់ដើម្បីរស់។ រឿងថ្មីនេះ នឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃពុធ ទី18 ខែមករា បន្ទាប់ពីរឿង Weightlifting Fairy Kim Bok Joo។ កុំភ្លេចទស្សនាទាំងអស់គ្នាណា!
ប្រភពៈ (1)

Comments
Post a Comment