រឿងភាគថ្មីរបស់ទូរទស្សន៍ KBS2 រឿង នាយកគីម ឬ Chef Kim ចាប់ផ្តើមភាគដំបូងមានភាពជោគជ័យគួរឲ្យកត់សម្គាល់។
យោងតាម Nielsen Korea នៅថ្ងៃទី 26 នេះបានបង្ហាញថារឿងភាគនេះមានអ្នកទស្សនាភាគទី1 កាលពីម្សិលចំនួន 7.8%។ កម្រិតអ្នកទស្សនានេះច្រើនជាងភាគចុងក្រោយរបស់រឿងភាគមុន (Naked Fireman) ដល់ទៅ 2.6% ដែលពេលនោះមានអ្នកទស្សនាត្រឹមតែ 5.2%។ ទោះបីជាវាខុសពីរឿង ព្រេងនិទានសមុទ្រ ដែលនៅតែបន្តដំណែងរបស់ខ្លួនដោយមានអ្នកទស្សនា 17.9% ក៏ដោយ រឿង នាយកគីម អាចនឹងមានអ្នកទស្សនាកាន់តែច្រើនថែមទៀត ព្រោះពេលនេះ ព្រេងនិទានសមុទ្រខៀវ បានចប់បាត់ទៅហើយ។
នាយកគីម ចូលរួមសម្តែងដោយ Namgung Min (Beautiful Gong Shim), Nam Sang-Mi (Gunman in Joseon) និង Lee Joon-Ho (Uncontrollably Fond)។ រឿងនេះសរសេរដោយអ្នកនិពន្ធ Park Jae-Bum ដែលធ្លាប់សរសេររឿង Good Doctor និង Blood កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
ប្រភពៈ (1)

Comments
Post a Comment