មេខ្ញុំកំពូលអៀន ឬ Introverted Boss ជារឿងភាគកូរ៉េថ្មីដែលនឹងផ្សាយជូនទស្សនានៅថ្ងៃច័ន្ទ ទី16 សប្តាហ៍ក្រោយ។ ពេលនិយាយដល់មូលហេតុដែលអ្នកគួរតែទស្សនារឿងនេះមានច្រើនខ្លាំងណាស់ ប៉ុន្តែនៅពេលនេះសូមលើកតែមូលហេតុសំខាន់ៗប៉ុណ្ណោះ។
#1. អ្នកនិពន្ធរឿង Marriage Not Dating
ប្រមាណជាបីឆ្នាំមកហើយដែលរឿង Marriage Not Dating បានចាក់ផ្សាយ ប៉ុន្តែអ្នកនិពន្ធរឿងភាគ មួយនេះទើបតែត្រឡប់មកវិញនៅឆ្នាំ 2017 នេះប៉ុណ្ណោះ។ អ្នកប្រហែលជាបានដឹងហើយថា រឿងភាគមួយ នេះល្បីខ្លាំងណាស់ហើយកកម្រិតអ្នកទស្សនានៅពេលនោះក៏ច្រើនគួរសមដែររហូតដល់ 3.31% ដែលនៅ ពេលនោះឲ្យតែមានកម្រិតអ្នកទស្សនាចាប់ពី 1.0% ឡើងទៅនោះគឺប្រសើរណាស់ទៅហើយ ព្រោះវាចាក់ ផ្សាយនៅទូរទស្សន៍ខ្សែកាប។
#2. អ្នកដឹកនាំរឿង Another Oh Hye Young
អ្នកមានដឹងទេថា រឿងភាគកូរ់េ Another Oh Hye young មានកម្រិតអ្នកទស្សនាដល់ទៅ 9.9%? ទោះបីជាចាក់ផ្សាយនៅទូរទស្សន៍ខ្សែកាបក៏ដោយ រឿងភាគមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្នកដឹក នាំរឿងមួយនេះធ្លាប់បានដឹងនាំរឿងប្រភេទមនោសញ្ចេតនាបែបកំប្លែងជាច្រើនរួចមកហើយក្នុងនោះក៏មាន
រឿងMarriage Not Dating ផងដែរ។ យើងអាចនិយាយថា ទាំងអ្នកនិពន្ធ និងអ្នកដឹងនាំរឿងបាន ជួបគ្នាម្តងទៀតជាមួយរឿងមនោសញ្ចេតនាបែបកំប្លែងថ្មីមួយទៀត។
រឿងMarriage Not Dating ផងដែរ។ យើងអាចនិយាយថា ទាំងអ្នកនិពន្ធ និងអ្នកដឹងនាំរឿងបាន ជួបគ្នាម្តងទៀតជាមួយរឿងមនោសញ្ចេតនាបែបកំប្លែងថ្មីមួយទៀត។
#3. តួរឯកប្រុស Yeon Woo jin
តារាសម្តែងប្រុស Yeon Woo jin ក៏ធ្លាប់សម្តែងក្នុងរឿង Marriage Not Dating ផងដែរ ដែលលោកសម្តែងជាតួរឯកទៀតផង ហើយពេលនេះលោកមកសម្តែងជាតួរឯកម្តងទៀត ជាមួយ អ្នកដឹកនាំ និងនិពន្ធដដែល។
#4. តួរឯកស្រីវ័យក្មេង Park Hye Soo
តារាសម្តែងស្រី Park Hye Soo បានសម្តែងក្នុងរឿង Age of Youth កាលពីឆ្នាំ 2016 កន្លងទៅដោយ នាងសម្តែងជាសិស្សមហាវិទ្យាល័យម្នាក់ដែលមានចរឹកស្លូតបូត ប៉ុន្តែលើកនេះនាងនឹងដើរតួរជាបុគ្គលិក ក្រុមហ៊ុនដ៏គួរស្រឡាញ់វិញម្តង។
#5. រឿងនេះចាក់ផ្សាយនៅទូរទស្សន៍ tvN
tvN ជាកំពូលទូរទស្សន៍ដែលផលិតរឿងភាគមនោសញ្ចេតនាបែបកំប្លែងល្អមើលជាងគេ ហើយមិនតែ ប៉ុណ្ណោះ tvN ក៏អាចចាក់ផ្សាយរឿងភាគរបស់ខ្លួនលើសពី 60 នាទីទៀតផង។ បើសិនជាចាក់ផ្សាយនៅ ទូរទស្សន៍ដែលទស្សនាដោយសេរីដូចជា KBS, SBS ឬ MBC រឿងភាគច្រើនចាក់ផ្សាយតែ 60 នាទី ប៉ុណ្ណោះ ប៉ុន្តែនៅ tvN វិញមិនដូចគ្នាទេ។ ជាក់ស្តែងដូចនៅក្នុងរឿង Goblin ឬ Reply 1988 រឿងទាំង អស់នោះមិនបានកំណត់យក 60 នាទីនោះទេ ដោយភាគខ្លះមានដល់ទៅ 70 - 90 នាទីឯណោះ។
មូលហេតុរាយរងមួយចំនួនទៀតនោះគឺ តួររងជាច្រើនដែលបានសម្តែងក្នុងរឿង Age of Youth, Come Back Mister, Another Oh Hye Young, Six Flying Dragons, Wanted និង My Wife's Having an Affair this Week ជាដើមក៏មកចូលរួមសម្តែងក្នុងរឿងនេះដែរ។ កុំភ្លេចរង់ចាំ ទស្សនាទាំងអស់គ្នា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះណា។

Comments
Post a Comment