[សប្តាហ៍ទី4] រឿងភាគដែលកំពុងមើលសប្តាហ៍នេះ

បន្ទាប់ពី Goblin និង ព្រេងនិទានសមុទ្រខៀវ ចប់ទៅមិនដឹងថាគួរតែមើលរឿងអីបន្ទាប់ទេ តែសំណាងល្អមានថ្មីមួយចំនួនដែលទើបតែចេញ។ រឿងភាគដែលកំពុងមើលនៅសប្តាហ៍នេះមានៈ

#1. The Universe's Star

រឿងនេះកំប្លែង ខ្លី ហើយអាចមើលតែកន្លះម៉ោងចប់មួយភាគ។ សម្រាប់អ្នកចូលចិត្ត EXO ច្បាស់ជាត្រូវចិត្តតែម្តង។
វាយតម្លៃៈ ភាគ1 - 6.5/10

#2. Chef Kim

ក្នុងចំណោមរឿងទាំងអស់ដែលមើលនៅសប្តាហ៍នេះ មានតែរឿងហ្នឹងមួយគត់ដែលចូលចិត្តជាងគេ ជាពិសេសមានឈុតកំប្លែងៗ ល្អមើលណាស់។
វាយតម្លៃៈ ភាគ1,2 - 9.5/10

#3. Saimdang, Light's Diary

គិតថាតួរសម្លែងល្អហើយ តែសាច់ដូចជាធុញពេកហើយ តែដោយសារចង់ឃើញតួរប្រុសចេញមក ទើបមើលឡើងពីរភាគ។
វាយតម្លៃៈ ភាគ1,2 - 5.0/10

#4. Hwarang

គេជិតដឹងហើយថានណាជាស្តេចនោះ តែដូចមិនសូវចាប់អារម្មណ៍សោះ ប៉ុន្តែមានឈុតខ្លះគួរឲ្យអស់សំណើចដែរ។
វាយតម្លៃៈ ភាគ11,12 - 7.5/10

#5. Legend of the Blue Sea

គិតថាចប់ដូចមិនសូវមានអារម្មណ៍ថាចប់សោះ ដូចមានអារម្មណ៍ម៉េចមិនដឹងទេ តែល្អដែរព្រោះចប់ដោយតួរទាំងពីរជួបគ្នាវិញ។
វាយតម្លៃៈ ភាគ20 - 7.5/10

#6. Defendant

ខំមើលដែរ តែដូចមើលមិនចូលសោះមិនដឹងម៉េច។
វាយតម្លៃៈ ភាគ1 - 3.0/10

#7. Missing Nine

ដឹងថាមើលហើយធុញ មិនសូវល្អមើល តែនៅតែចង់មើល។
វាយតម្លៃៈ ភាគ3,4 - 5.5/10

#8. Voice

ចេញម្នាក់ហ្នឹងមក ដឹងថាមិនស្រួលបាត់ទៅហើយ មានអីថាមែនៗ។ 
វាយតម្លៃៈ ភាគ4 - 8.5/10

#9. Fool in Love with You

ឃើញរឿងថ្មី ចេះតែមើលទៅ តែមានអី ល្អមើលដែរតើ។

វាយតម្លៃៈ ភាគ1,2 - 8.0/10


ចុះអ្នកទាំងអស់គ្នាវិញ បានទស្សនារឿងអីខ្លះ?

Comments