នៅសប្តាហ៍ទី3 នេះមានរឿងភាគថ្មីចំនួនពីរបានចាក់ផ្សាយ ហើយមួយទៀតដល់ទីបញ្ចប់។ បាត់ខ្លួន9 ឬ Missing Nine និង Introverted Boss ទើបតែចាក់ផ្សាយថ្មីៗ ហើយ Goblin វិញត្រូវមកដល់ទីបញ្ចប់។ ឥឡូវនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីររឿងភាគដែលបានមើលនៅសប្តាហ៍ទី3 កន្លងទៅៈ
#1. Introverted Boss
មើលពីរភាគរួចមកគិតថាមិនសូវជាជាប់ចិត្តប៉ុន្មានទេ ប្រហែលមកពីសាច់រឿងមិនទាន់ចូលស្រួល បួលហើយមើលទៅ។ សង្ឃឹមថាភាគបី និងភាគបួនខាងមុខនឹងល្អមើលជាងនេះទៅចុះ។
#2. Missing Nine
សាច់រឿងដូចជាក្រឡាប់ចាក់ម៉េចមិនដឹងទេ រំលឹកអតីតកាលរហូត បើសិនជាមិនបាច់ធ្វើអញ្ចឹង ប្រហែលជាស្រួលមើលជាង។ ពេលមើលចប់ មិនស្រួលក្នុងចិត្តសោះព្រោះដឹងថានៅរស់តែម្នាក់អញ្ចឹង។
#3. Goblin
អញ្ចឹងបានថា បើមើលរឿងអីហើយ កុំចូលចិត្តវាខ្លាំងពេក បើមិនអញ្ចឹងមានអារម្មណ៍ដូចបែកពីសង្សារអញ្ចឹង។ អារម្មណ៍ហ្នឹងដូចពេលរឿង ម្ចាស់ព្រះអាទិត្យចប់អញ្ចប់ ដេកនឹកនៅហ្នឹងមិនដឹងថាអង្កាលបានឈប់គិតពីវាទេ។
#4. Hwarang
ឃើញតួរថើបគ្នាអញ្ចឹង មានអារម្មណ៍រំភើប តែពេលថើបគ្នាហើយសន្លប់បីបួនថ្ងៃអញ្ចឹង ឡើងមិនគួរឲ្យជឿ។ អាចថាពេញចិត្តក៏បាន មិនពេញចិត្តក៏បាន ព្រោះគិតថាសាច់រឿងមិនសូវជាល្អមើលណាស់ ណាទេ។
#5. Voice
មើលរឿងមនុស្សធម្មតាសោះ តែមានអារម្មណ៍ដូចមើលរឿងខ្មោចអញ្ចឹង។ ចង់ឲ្យតែតួរចាប់ផ្តើមស្រឡាញ់គ្នាឆាប់ៗទេ។
#6. Father, I'll Take Care of You
នៅតែមើលរឿងនេះ ព្រោះចូលចិត្តត្រង់ច្រឡំកូនគ្នា។ ចុះអ្នកទាំងអស់គ្នាវិញ បានទស្សនារឿងអីខ្លះ?






Comments
Post a Comment