[សម្លេង] ត្រឹមតែ 3 ភាគជិតបំបែកកំណត់ត្រាអ្នកទស្សនាប្រចាំឆ្នាំរបស់ទូរទស្សន៍ខ្សែកាប OCN



រឿងភាគចុងសប្តាហ៍របស់ទូរទស្សន៍ខ្សែកាប OCN រឿង សម្លេង ឬ Voice មានកម្រិតអ្នកទស្សនាស្ទើរតែច្រើនបំផុតទៅហើយ ក្នុងរយៈពេលតែពីសប្តាហ៍នៅភាគទី 3 នេះ។

ដោយយោងតាម Nielsen Korea នៅថ្ងៃនេះ រឿងភាគ សម្លេង មានអ្នកទស្សនាជាមធ្យមនៅភាគទី 3 ចំនួន 5.7% ហើយច្រើនបំផុត 6.3%។ កម្រិតអ្នកទស្សនានេះស្ទើរតែតាមទាន់កម្រិតទស្សនារបស់រឿង 38 Task Force កាលពីឆ្នាំមុនដែលមានអ្នកទស្សនាច្រើនប្រចាំឆ្នាំរបស់ទូរទស្សន៍ OCN ដោយមានអ្នកទស្សនាជាមធ្យម 5.9% និងច្រើនបំផុត 6.8%។

សម្លេង អាចនឹងមានអ្នកទស្សនាកាន់តែច្រើនថែមទៀតព្រោះនៅសល់ 13 ភាគទៀតឯណោះទើបចប់។ គួរបញ្ជាក់ផងដែរ សម្លេង ជារឿងភាគនិយាយអំពីរក្រុមជួយសង្គ្រោះ 112 ដែលបង្កើតក្រុមពិសេសមួយមានឈ្មោះថា Golden Time ដើម្បីតាមចាប់ឃាតុករ។

ប្រភពៈ (1)

Comments