ទីបំផុតកម្រិតអ្នកទស្សនា ព្រេងនិទានសមុទ្រខៀវ អាចឆ្លងផុត 20% ហើយ។
ដោយយោងតាម Nielsen Korea បានឲ្យដឹងថា ភាគទី 17 ដែលចាក់ផ្សាយកាលពីម្សិលមិញ រឿងព្រេងនិទានសមុទ្រខៀវមានកម្រិតអ្នកទស្សនាដល់ទៅ 20.8%។ កម្រិតអ្នកទស្សនានេះបានកើនឡើង 1.9% ពីភាគមុនដែលមានត្រឹមតែ 18.9%។
បើប្រៀបធៀបជាមួយរឿង អ្នកពន្លត់អគ្គិភ័យអាក្រាត (Naked Fireman) របស់ទូរទស្សន៍ KBS មានត្រឹមតែ 4.1% ហើយការផ្សាយពិសេសរបស់រឿង បាត់ខ្លួន9 (MIssing Nine) របស់ទូរទស្សន៍ MBC វិញ មានអ្នកទស្សនា 2.7% ប៉ុណ្ណោះ។ តើអាចទេដែលព្រេងនិទាននៅតែរក្សាកម្រិតអ្នកទស្សនា 20% នេះបាននៅសប្តាហ៍ក្រោយ បើ បាត់ខ្លួន9 នឹងចាក់ផ្សាយភាគទីមួយ នៅសប្តាហ៍ក្រោយនោះ?
ប្រភពៈ (1)

Comments
Post a Comment