ថ្វីត្បិតរឿងភាគកូរ៉េមានច្រើនក៏ដោយ តែសប្តាហ៍នេះរឿងដែលខ្ញុំកំពុងមើលមានតែប្រាំប៉ុណ្ណោះ។ មិនមែនថារឿងដទៃទៀតមិនល្អមើលនោះទេ គ្រាន់តែមិនសូវមានពេលមើលវា ហើយចង់មើលរឿងដែលចូលចិត្តជាគេមុន រឿងដទៃចាំមើលពេលក្រោយ។ ឥឡូវនេះ សូមលើករឿងទាំងប្រាំនោះឲ្យអ្នកទាំងអស់គ្នាដឹងៈ
#1. Father, I’ll Take Care of You (MBC)
រឿងចុងសប្តាហ៍ជាប្រភេទរឿងដែលខ្ញុំចូលចិត្តបំផុតទោះបីជាវាមាន 50 ភាគក៏ដោយ ព្រោះថារឿងនេះមានសាច់រឿងល្អ ជារឿងបែបគ្រួសារ និងមានស្នេហាច្រើនគូរ។ ម្យ៉ាងរឿងនេះមានតួរប្រុសមកពីរឿង W និងតួរស្រីមកពីរឿង Age of Youth ទៀតផង។
#2. The Gentlemen of Wolgyesu Tailor Shop (KBS)
រឿងនេះក៏ជារឿងចុងសប្តាហ៍ដែរ ហើយមាន 50 ភាគដូចគ្នានឹងរឿងទីមួយដែរ។ មើលតែកម្រិតអ្នកទស្សនាទៅដឹងហើយថារឿងនេះល្អមើលយ៉ាងណានោះ ដែលកាលពីភាគមុនមានកម្រិតអ្នកទស្សនា 34.9% នៅទូទាំងប្រទេស។ និយាយទៅរឿងហ្នឹងដំបូងមើលព្រោះតួរឯក តែឥឡូវចូលចិត្តតួររង ។
នណាក៏ដឹងដែរថារឿងនេះល្អមើល! ហេតុអី? កុងយូនោះអី! មិននឹកស្មានថា ដាវក្នុងខ្លួនគីមស៊ីនមិនទាន់ដងបានសោះ តែមិនអីទេព្រោះពេលនេះគីមស៊ីនរកឃើញប្អូនស្រីគីមស៊ុនហើយ។
#4. Hwarang: The Beginning (KBS2)
ប្រហែលមកពីមកពីចូលចិត្តតួរស្រីហើយបានមើលរឿងនេះ តែមិនមែនទេព្រោះចូលចិត្តតួរប្រុសដែរ។ ទោះបីជាវាលេងនៅពេលជាមួយ Romantic Doctor, Teacher Kim ដែលមានកម្រិតអ្នកទស្សនាដល់ទៅ 25.1% ក៏ដោយ រឿងនេះនៅតែអាចកើនកម្រិតអ្នកទស្សនាពី 6.9% ដល់ទៅ 8.0% នៅភាគចុងក្រោយ។
#5. The Legend of the Blue Sea (SBS)
បើថាហេតុអីបានមើលរឿងហ្នឹង មូលហេតុធំជាងគេព្រោះបកប្រែរឿងហ្នឹង ហើយតាមមើលពត៌មានតែពីរឿងហ្នឹងតែម្តង។ ភាគចុងក្រោយនេះ ជុនចេបានរកឃើញម្តាយបង្កើតរបស់គេដែលបែកគ្នាកាលពីនៅក្មេងវិញហើយ ចង់ដឹងណាស់ថាម៉ែជុនចេអាចទៅនៅផ្ទះជាមួយគេនិងស៊ីមឆុងអត់ តែមានតែរង់ចាំភាគបន្តប៉ុណ្ណោះបានដឹង។




Comments
Post a Comment