'ទេពមច្ឆាឆ្លងជាតិ' របស់ Lee Min Ho និង Jun Ji Hyun ល្បីដល់ប្រទេសជប៉ុន



[ខ្ញុំ❤រឿងកូរ៉េ - Min Kyu] រឿង 'ទេពមច្ឆាឆ្លងជាតិ' របស់តារាសម្តែងរូបសង្ហារ Lee Min Ho និងនារីរូបស្រស់ Jun Ji Hyun បានសាយភាពល្បីល្បាញដល់ប្រទេសជប៉ុន។

រឿងភាគដ៏ល្បីឈ្មោះរបស់ទូរទស្សន៍ SBS មួយនេះគ្រោងនឹងចាក់ផ្សាយនៅប្រទេសជប៉ុនក្នុងខែមិនា ថ្ងៃទី២២នេះ បន្ទាប់ពីមានការសំណូមពរយ៉ាងច្រើនជាទស្សនិកជន។ 'ទេពមច្ឆាឆ្លងជាតិ' ទទួលបានពេញនិយមខ្លាំងទាំងទស្សនិកជននៅក្នុងស្រុក និងក្រៅស្រុក ដោយរឿងនេះមានកម្រិតអ្នកទស្សនានៅប្រទេសកូរ៉េដល់ទៅជាង ២០% ឯណោះ។ មិនតែប៉ុណ្ណោះ រឿងនេះទទួលបានប្រជាប្រិយភាពទូទាំងទ្វីបអាស៊ី រួមមានចិន ជប៉ុន វៀតណាម និងប្រទេសជាច្រើនទៀតរួមទាំងកម្ពុជាយើងផងដែរ។

'ទេពមច្ឆាឆ្លងជាតិ' និិពន្ធដោយ Park Ji-eun និងដឹកនាំសម្តែងដោយ Jin Hyukហើយបានចាក់ផ្សាយកាលពីចុងឆ្នាំ២០១៦ កន្លងទៀត។

ប្រភពៈ (1)

Comments